ព័ត៌មានជាតិ

កង់បីឥណ្ឌាបុករថយន្តម្ចាស់រងរបួសធ្ងន់

ភ្នំពេញ:បុរសអ្នកបើកកង់បីម្នាក់សង្ស័យស្រវឹងស្រាបើកកង់បីឥណ្ឌារេចង្កូតទៅបុករថយន្តលុចស៊ីសមួយគ្រឿងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំម្ចាស់កង់បីរងរបួសធ្ងន់ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង ០៩និង៤៥នាទីយប់ថ្ងៃ សៅរ៍ ទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងជិតវត្តក្រាំងធ្នង់ សង្កាត់ ក្រាំងធ្នង់ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងស្រវឹងស្រាបើកកង់បីឥណ្ឌាពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ1i-4786បើកតាមបណ្តោយផ្លូវបេតុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នាស្រាប់មកដល់ចំណុចកើតហេតុក៏បានរ៉េចង្កូតមកផ្លូវរថយន្តបុករថយន្តលុចស៊ីសជីអេស៣០០ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BD-6561បណ្តាលឲ្យកង់បីឥណ្ឌាខ្ទេចផ្នែកខាងមុខបែកកញ្ចក់កង់បីឥណ្ឌារងការខូចខាតយ៉ាងដំណំនិងអ្នកបើកកង់បីរងបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យរីឯរថយន្តវិញខ្ទេចកាងខាងមុខផ្នែកខាងឆ្វេងនៃរថយន្ត ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកន្លែងកើតហេតុវាស់វែងយករថយន្តនិងកង់បីឥណ្ឌានោះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃអធិកាដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់