ព័ត៌មានជាតិ

ទំនិញខូចគុណភាពហួសកាលបរិច្ឆេទប្រើប្រាស់ រួមជាមួយម្ហូបអាហារមានសារធាតុគីមី មួយចំនួន ត្រូវបានមន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង រកឃើញ និងដកហូត

ស្វាយរៀងៈយោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំCCFឲ្យដឹងថានៅថ្ងៃសុក្រ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង ដោយមានការសហការពី មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារប្រសូត្រ ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងសកម្មភាពនេះដែរ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ៣៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ រួមជាមួយម្ហូបអាហារមានសារធាតុគីមី មួយចំនួន ដូចជា៖
-ត្រីខ កំប៉ុង ចំនួន ២០ កំប៉ុង ស្មើនឹង ២០ គីឡូក្រាម
-ទឹកក្រូចចំនួន ៤ កេះ
-ម្ទេសឆា ចំនួន ២០ កំប៉ុង
-ប័រ ចំនួន ១៥ កំប៉ុង
-សារតេ ចំនួន ១០ កំប៉ុង
-គុយទាវសរសៃធំ ចំនួន ៥ គីឡូក្រាម (មានសារធាតុគីមីបូរ៉ាក់)

បន្ទាប់មក មន្រ្តីសាខា ក.ប.ប ខេត្តស្វាយរៀង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់