ព័ត៌មានជាតិ

ព្រះសង្ឃចាស់វស្សាមួយអង្គសម្រេចចង.កធ្វើអត្តឃាតសម្លាប់ព្រះកាយដោយមិនដឹងមូលហេតុ

តាកែវៈព្រះសង្ឃចាស់វស្សាមួយអង្គបានសម្រេចចង.កធ្វើអត្តឃាតសម្លាប់ព្រះកាយជាប់នៅដើមប្ញស្សីដោយមិនដឹងមូលហេតុ បង្ករឲ្យមានការផ្ញាក់ផ្អើលដល់សមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២០នឹង៣០នាទី យប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិសូរ្យភី ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ។
ព្រះសង្ឃដែលធ្វើអត្តឃាតព្រះនាម សារ៉ាយ សុផល ព្រះជន៥៩វស្សា គង់នៅវត្តបុទុមសាគរខេត្តកោះកុង ។

ប្រភពបានឲ្យដឹងថានៅមុនពេលកើតហេតុ បានឃើញព្រះសង្ឃខាងលើនិមន្តមកលេងផ្ទះអាឌិតជាប្រពន្ធឈ្មោះស្រី សុខ អាយុ៥២ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ រួចមក ព្រះអង្គក៍បាននិមន្តទៅលេង សួរសុខទុក្ខ ប្អូនស្រីបង្កើត របស់ព្រះអង្គ ដែលរស់នៅក្នុងភូមិជាមួយគ្នា លុះដល់វេលាម៉ោងខាងលើ ស្រាប់តែព្រះសង្ឃអង្គនោះ បានយកខ្សែនីឡុង ពណ៌ខ្មៅ ដើរសំដៅ ទៅគុម្ពប្ញស្សីខាងក្រោយផ្ទះរបស់ប្អូន រួចក៍បានចង(ក)សម្លាប់ខ្លួន ដោយពុំមាន នាក់ណាម្នាក់ បានឃើញហើយនឹងដឹងឡើយ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកទ្រាំង បានចុះធ្វើការស្រាវជ្រាវ ទាំងយប់ ដោយមានការចូលរួមពីលោកគ្រូពេទ្យ លោកមេភូមិ ដោយជំនាញបានពិនិត្យទៅលើសាកសព ពុំឃើញមានស្នាមរបួស នឹងមានការបំភ្លឺ ពីក្រុមគ្រួសារថាព្រះអង្គ មានជំងឺប្រចាំកាយ(សរសៃរប្រសាទ)ហើយបានព្យាយាមចងក ជាច្រើនដងមកហើយ ជំនាញក៍បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងក ធ្វើអត្តឃាតសម្លាប់ខ្លួនពិតប្រាកដមែន។
សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់