ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិខ្មែរ សង្ស័យពាក់ព័ន្ធនឹងករណីចោរកម្ម និងរក្សាទុក ប្រើប្រាស់អាវុធ

ព្រះសីហនុ: នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២១និង០០នាទី កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានជិះល្បាតតាមដងផ្លូវ ពេលដល់ចំណុចផ្សារពាណិជ្ជកម្ម ស្ថិតនៅភូមិ៣ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ក៏ប្រទះឃើញជនសង្ស័យ ០១នាក់ ជាជនជាតិខ្មែរ ជិះម៉ូតូ០១គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១AY-៥៥៦០ និងមានកាំភ្លើងខ្លី ០១ដើម(ជ័រ) នៅក្នុងកែបម៉ូតូ សមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យនោះ និងបានពិនិត្យឃើញថា ម៉ូតូដែលជនសង្ស័យជិះនោះបែកគ្រាប់សោរកម៉ូតូទៀតផង រួចក៏សមត្ថកិច្ចយើងនាំយកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសួរនាំបន្ត ។
ចាប់បានវត្ថុតាងរួមមាន៖ម៉ូតូ ០១ គ្រឿង ម៉ាក Let’s ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១AY-៥៥៦០ ។
-កាំភ្លើងខ្លី ០១ដើមជ័រ ៕

មតិយោបល់