ព្រះសីហនុៈយោងតាមផេកផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃឲ្យដងថា នៅថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២០ វេលា ម៉ោង៨:៤០នាទីព្រឹក នៅក្នុងបូរីHIllTON ក្រុមទី១៥ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីប្លន់មួយកើតឡើង បង្កដោយជនសង្ស័យជាជនជាតិចិន ២នាក់ ជិះម៉ូតូ១គ្រឿង ស្ទាក់ផ្លូវវាយប្លន់យកស្បោងដាក់ប្រាក់របស់ជនរងគ្រោះពីរ នាក់ប្តីប្រពន្ធកំពុងជិះម៉ូតូម៉ាកស្គុបពីពណ៌ក្រហម ចេញពីផ្ទះទៅផ្សារលើដូចសព្វដង ។ ភ្លាមៗនោះកម្លាំងជំនាញបានចេញប្រតិបត្តិការ ដោយសហការជាមួយកម្លាំងកងរាជអាវុអហត្ថខេត្ត ។ ក្នុងកិច្ចប្រតិការនេះសន្តិសុខបុរីហុីលតុន
បានឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះWANG JiNGZHONG ភេទ ប្រុស អាយុ៤៩ឆ្នាំ មុខរបរបុគ្គលិកកាស៉ីណូបច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ(ប្រគល់ឲ្យកងរាជអាវុធហត្ថខេត្ត) ។ រីឯបក្សពួកម្នាក់ទៀតបានផ្លោះរបង រត់គេចខ្លួនបាត់ (កំពុងតាមរកចាប់ខ្លួន) ។
-ជនរងគ្រោះប្រពន្ធឈ្មោះ សយ លីណា អាយុ២៤ឆ្នាំ( រងរបួសមធ្យម) ប្តីឈ្មោះ អ៉ីវ មាន អាយុ៣២ឆ្នាំ ជាអាជីវករប្តូរ ប្រាក់នៅផ្សារលើ ក្រុងព្រះសីហនុ ។ ហើយជនរងគ្រោះបានប្រាប់សមត្ថកិច្ចថាប្រាក់ដែលបាត់បង់មានចំនួន ៣០លានរៀល ។
-វត្ថុតាងចាប់យកបាន: ម៉ូតូម៉ាកAiR BLADE ពណ៌ទឹកប្រាក់លាយខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជិះធ្វើសកម្មភាព)។
ករណីនេះកម្លាំងជំនាញកំពុងតាមរកចាប់ខ្លួនជនសង្ស័យម្នាក់ទៀតដែលកំពុងគេចខ្លួន ៕
ព័ត៌មានជាតិ
មតិយោបល់