ព័ត៌មានជាតិ

រករឿងឈ្លោះប្រពន្ធ ដោយទាត់ប្រពន្ធ២ ជើង ចុងក្រោយបញ្ចប់ជីវិតដោយចង.ក សម្លាប់ខ្លួន

ប៉ៃលិនៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង០៤ និង៥១នាទី ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ប៉ុស្តិ៍រដ្ឋបាលទួលល្វា បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីសង្ស័យថាធ្វើអត្តឃាតចងករ មួយបានកេីតឡេីងនៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ញឹម ឆៃ វ៉ារី ហៅ ចិន ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិ ស្វាយជាតិ ឃុំរង្សកេសី ស្រុកសង្កែ ខេត្តបាត់ដំបង ៕
មូលហេតុជនរងគ្រោះបានមកលេងផ្ទះបងប្អូននៅភូមិអូរពឺត សង្កាត់ទួលល្វា ក្រុងប៉ៃលិ ន ខេត្តប៉ៃលិន ជាមួយប្រពន្ធឈ្មោះ ផាត់ ចិន្តា ភេទ ស្រី អាយុ ២៧ ឆ្នាំ មកដល់ម៉ោង ១២និង ០០ នាទីរសៀល ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ ក៏នាំគ្នាសម្រាករហូតដល់ល្ងាចថ្ងៃដដែល បាននាំគ្នាហូបបាយជុំគ្នាជាមួយបងថ្លៃឈ្មោះ ណាត ប៊ុនលេង ភេទ ប្រុស អាយុ ៤៨ ឆ្នាំ រួចរាល់ក៏បាននាំគ្នាផឹកស្រាជាមួយមិត្តភ័ក្តរបស់បងថ្លៃពីរនាក់ទៀត សរុប ០៤ នាក់ លុះផឹកស៊ីបានមួយសន្ទុះជនរងគ្រោះបានមករករឿងឈ្លោះប្រកែកជាមួយប្រពន្ធ ដោយបានទាត់ប្រពន្ធចំនួន ០២ ជេីង ពេលនោះប្រពន្ធខឹងក៏បានចេញទៅសម្រាកនៅផ្ទះបងប្អូនម្នាក់ទៀតនៅភូមិអូរច្រាកើត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីកម្លាំងវេនប្រចាំបញ្ជា កម្លាំងផ្នែកកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន និងកម្លាំងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលល្វា និងគ្រូពេទ្យ ចុះទៅពិនិត្យទីតាំងកើតហេតុធ្វេីកោសល្យវិច្ច័យរួចរាល់ គឺសន្និដ្ឋានបានថាជនរងគ្រោះពិតជាស្លាប់ដោសារការធ្វើអត្តឃាត(ចងករ)សម្លាប់ខ្លួនឯងពិតប្រាកដមែន នៅចន្លោះប្រហែលម៉ោង ១០និង៣០ នាទីថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២០ បច្ចុប្បន្នបានប្រគល់សាកសពជូនគ្រួសារជនរងគ្រោះដេីម្បីធ្វេីបុណ្យតាមប្រពៃណី៕

 

មតិយោបល់