កំពង់ធំៈ កាលពីវេលាម៉ោង៥និង៣៦នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសវ័យ៥០ឆ្នាំម្នាក់ បានដេកស្លាប់នៅលើផ្ទះរបស់ខ្លួន ដោយសារជំងឺប្រចាំកាយ ស្ថិតនៅក្នុងភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនរងគ្រោះឈ្មោះ សួន ស៊ីណាក់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ-ឃុំកើតហេតុ។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្ដីរបស់គាត់មានជំងឺថ្លើមជាយូរមកហើយ ហើយគាត់តែងផឹកស្រាជាប្រចាំ នៅល្ងាចថ្ងៃទី០៥ ខែក្កដា ឆ្នាំ២០២០ ជនរងគ្រោះបានផឹក ស្រាសដល់ម៉ោង០១យប់ទើបបានចូលដំណេក លុះព្រឹកឡើងប្រពន្ធជនរងគ្រោះបានដាស់ប្ដីរបស់គាត់ឲ្យក្រោកឡើង ស្រាប់តែប្ដីស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះទៅពិនិត្យសាកសព មិនមានស្លាកស្នាមអ្វីគួឲ្យកត់សំគាល់នោះឡើយ រួចបានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារជំងឺប្រចាំកាយ ហើយបានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់