ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃចន្ទ ទី០៦ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីម្នាក់ឈ្មោះ ញ៉ កញ្ញា ភ្នាក់ងារលក់អចលនទ្រព្យ ដែលមានគណនី Tiktok ឈ្មោះ @kanhanour12 បានបង្ហោះវីដេអូមានខ្លឹមសារប្រមាថមើលងាយដល់កិត្តិយស មកលើសមត្ថកិច្ច លើប្រព័ន្ធបណ្តាញសង្គម Tiktok ។
ដោយមានការសហការ រវាងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ជាមួយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការកោះហៅឈ្មោះ ញ៉ កញ្ញា ឲ្យចូលខ្លួនមកបំភ្លឺ ស្ត្រីរូបនេះបានទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយបានធ្វើកិច្ចសន្យាសុំទោស និងបានថតវីដេអូធ្វើការសុំទោសជាសារធាណៈ នូវកំហុសដែលខ្លួនបានជេរប្រមាថ មកលើសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ ៕




មតិយោបល់