ព័ត៌មានជាតិ

(មានវីដេអូ) ទីតាំងកត់កន្ទុយលេខមួយកន្លែង ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានធ្វើការចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែង ដែលស្ថិតនៅផ្ទះលេខ៧៧០ ផ្លូវជាតិលេខ៥ ក្រុម១១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងបានធ្វើការឃាត់ជនសង្ស័យម្នាក់ផងដែល កាលពីវេលាម៉ោង ២និង៥០នាទីរសៀល ថ្ងៃទី១០ ខែ សីហា ឆ្នាំ២០១៦ ។

លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានប្រាប់ថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងខុសច្បាប់នេះដែរ ដោយសារតែទីតាំងបើកល្បែងទាំងនេះហើយ ដែលធ្វើឲ្យមានករណី លួច ឆក់ ប្លន់ និងគាស់ផ្ទះ ទើបកម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការបង្ក្រាប និងដូចជាការពារសនិ្តសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋកុំឲ្យកើតមាននៅបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ហើយក្នុងការចុះបង្ក្រាបនេះដែល គឺមានការចូលរួមសម្របសម្រួលពីលោក ចែ សុង ព្រះរាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ក្នុងប្រតិបតិ្តការនេះដែល កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានឈ្មោះ សុខ ឡេង ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាអ្នកកត់ឆ្នោត ស្នាក់នៅផ្ទះកើតហេតុខាងលើ ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនៅសម្ភារៈមួយចំនួនរួមមាន ក្រដាស់កត់ឆ្នោតចំនួន ៦សន្លឹក, ស៊េរីចេញឆ្នោតមួយចំនួន, ប៊ិច ២ដើម, ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿង, ដែកកិបមួយចំនួន, បន្ទាត់ចំនួន មួយ នឹងប្រាក់មួយចំនួនផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/1ZH5qqGHq20

photo_2016-08-10_20-40-50photo_2016-08-10_20-40-59photo_2016-08-10_20-41-05photo_2016-08-10_20-41-11photo_2016-08-10_20-41-14photo_2016-08-10_20-41-43photo_2016-08-10_20-41-55

មតិយោបល់