ព័ត៌មានជាតិ

​ឃាត់ខ្លួនជនជាតិឡាវម្នាក់ ដកហូតគ្រឿងញៀន​ជាង​៧​គីឡូក្រាម​

ស្ទឹងត្រែង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក ថ្ងៃទី​០៦​ខែ​០៧​ឆ្នាំ​២០២០ កម្លាំង​ជំនាញ​(​ក​៩)​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ និង​មានការ​សម្របសម្រួល​ដោយ​លោក​ស៊ីន រក្សា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​បង្ក្រាប នៅ​ចំ​ណុ​ចំ​កំពង់ទូក ស្ថិត​ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​ព្រះ​រំកិល ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​

​ជា​លទ្ធផល​នៃ​ប្រតិបត្តិការ​ខាងលើ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់​ឈ្មោះ ភិត ងិន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ​ភូមិ​កោះ​ស្តាំ ឃុំ​កោះ​ស្តាំ ស្រុក​ខូង​ ​ខេត្ត​ចំប៉ា​សាក់​(​ប្រទេស​ឡាវ​)​។​

​វត្ថុ​តាង​ចាប់យក​បាន​មេ​តំ​ហ្វេ​តា​មីន​(ICE)០៥​ក​ញ្ទ​ប់​ធំ​ទម្ងន់ ៧១១៧.៤៧​ក្រាម ។​

​ករណីនេះ កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនបន្ត​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់