ព័ត៌មានជាតិ

បុរសម្នាក់ ត្រឡប់មកពីធ្វើការវិញ ត្រូវរន្ទះបាញ់ស្លាប់ អ្នកកាសែតខលទូរស័ព្ធទៅលោកអធិការស្រុកកោះអណ្តែត និងលេខប្រចាំបញ្ជា មិនខ្ចីលើក…

តាកែវៈ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ មានករណីបុរសម្នាក់ ដើរស៊ីឈ្នួលតាមម៉ាស៊ីនច្រូតស្រូវឲ្យគេ ត្រូវរន្ទះបាញ់ស្លាប់ ពេលជិះគោយន្តត្រឡប់មកផ្ទះវិញ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ។

ជនរងគ្រោះឈ្មោះ ផែន គឹក ស្លាប់ អាយុ៣៥ឆ្នាំ មុខរបបរ កម្មករស៊ីឈ្នួលច្រូតស្រូវ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ នៅចំណុចខាងលិចស្ពានជ្រុងឈ្លើង ចម្ងាយប្រហែល១០០ម៉ែត្រ ជនរងគ្រោះកំពុងជិះគោយន្តត្រឡប់មកផ្ទះវិញ ស្រាប់តែពេលនោះ ក៏មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ ហើយក៏មានរន្ទះបាញ់ មកលើគោយន្តដែលមានមនុស្សជិះក្នុងនោះចំនួន៣នាក់ បានបាញ់បុរសម្នាក់ ឈ្មោះ ផែន គឹក បណ្តាលឲ្យបាត់បង់អាយុជីវិត ជនរងគ្រោះមានមុខរបបរ កម្មករស៊ីឈ្នួលច្រូតស្រូវ រស់នៅក្នុងភូមកែវកាំភ្លើង ឃុំព្រៃខ្លា នឹងមានជនរងគ្រោះ២នាក់ផ្សេងទៀត មិនមានរងរបួសនោះទេ។ ជនរងគ្រោះ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។

សូមបញ្ជាក់ករណីខាងលើនេះ នៅវេលាម៉ោង៤និង០០នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ ភ្នាក់ងារសារព័ត៌មាន Post News បានខលទូរស័ព្ទទៅលោកអធិកាស្រុកកោះអណ្តែត និងលេខប្រចាំបញ្ជាដើម្បីចង់បានព័ត៌មានលម្អិតបន្ថែមទៀត ប៉ុន្តែមិនមានអ្នកលើកទូរស័ព្ទ សង្ស័យខ្លាចអ្នកកាសែតហើយមើលទៅ ។

សំណូមពរទៅលោកសុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជួយមើលមន្ត្រីក្រោមឱវាទរបស់លោកផង ជាពិសេសលេខប្រចាំបញ្ជា គួរដាក់មានអ្នកប្រចាំការផង ដើម្បីងាយស្រួលដល់ពលរដ្ឋ ដែលមានញ្ហាផ្សេងៗ ងាយស្រួលដល់សមត្ថកិច្ចជួយអន្តរាគមន៍ ចុះបើពលរដ្ឋតេទូរស័ព្ទទៅលោកអធិការមិនលើក តើពលរដ្ឋសង្ឃឹមអ្នកណាទៅ ៕

មតិយោបល់