រតនគិរីៈ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី បានទទួលព័ត៌មាន តាមទូរសព្ទតាមរយៈលោក ជំទប់ទី២ ឃុំតាអង ថាមានករណី ធ្វើអត្តឃាត(ចងកខ្លួនឯង )នៅចំណុចចម្ការស្វាយចន្ទីឈ្មោះ ថង ហល ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
ជនរងគ្រោះឈ្មោះ ហល កាពៀង ភេទស្រី អាយុ ១២ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅបច្ចុប្បន្នភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។
មូលហេតុ៖ ខឹងឪពុកម្តាយស្តីបន្ទោសហើយ ទើបយកខ្សែអង្រឹងចងកធ្វើអត្តឃាតតែម្ដង។
ក្រោយពីការពិនិត្យ សាកសពរួចកម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាល ឃុំតាអង បានធ្វើកំណត់ហេតុប្រគល់សាកសពជូនទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់