ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីសមគំនិតអំពើលួច

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១២និង៤៨នាទី នៅចំណុច ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ស៊ឹម ស៊ន ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិរមាសឈ ឃុំគោកចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មុខរបររកម្មករសំណង់ (គាត់មិនបានដាក់ពាក្យប្តឹង ទៅលើជនសង្ស័យទី១នោះទេ ព្រោះត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ដោយជមសង្ស័យ បានយកម៉ូតូឲ្យជនរងគ្រោះវិញ)។

ជនសង្ស័យ០៣នាក់៖
១-ឈ្មោះ យឿន ភារុំ ភេទប្រុស អាយុជាង៣៦ឆ្នាំ នៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរជាងទឹកភ្លើង (ឃាត់ខ្លួន)។
២-ឈ្មោះ គឺគឺ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន (គេចខ្លួន)។
៣-ឈ្មោះ ង្វៀង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិវៀតណាម (គេចខ្លួន)។

វត្ថុតាងចាប់យក៖
-ជិះម៉ូតូ១គ្រឿងម៉ាកHonda c125 សេរី ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ ព្រៃវែង១L៩៦៨៤ (ម៉ូតូជារបស់ជនរងគ្រោះហើយត្រូវជនសង្ស័យទី១យកមកប្រគល់អោយវិញ)។

-ម៉ូតូ១គ្រឿងម៉ាកHonda scoopy ពណ៌ស ស៊េរី២០១៩ ផ្លាកលេខ កណ្តាល ១AC៥៨៨៥ (ម៉ូតូជនសង្ស័យ)។

សភាពនៃរឿងហេតុ កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យទី៣ បានជិះម៉ូតូខាងលើ មករកជនសង្ស័យទី១ ដោយបាននិយាយប្រាប់ឲ្យជនសង្ស័យទី១ ជួលលក់ម៉ូតូឲ្យគាត់ផង ដោយម៉ូតូគាត់មានកាតគ្រីត្រឹមត្រូវ ព្រោះគាត់ជាជនឥន្តោប្រវេសន៍ ពិបាករកម៉ូយលក់ណាស់។
បន្ទាប់មកអ្នកទាំងពីរ ក៏បានយកម៉ូតូនោះទៅលក់ បានលុយ $១,២០០ រួចចែកគ្នាបានម្នាក់ $៦០០ ហើយនាំទៅផ្ទះរៀងៗខ្លួនអស់ទៅ។

លុះមកដល់ថ្ងៃទី០៦/០៧/២០២០ នៅពេលឆែកកាម៉េរ៉ាសុវត្ថិភាព ទើបឃើញជនសង្ស័យទី១ និងទី២ អង្គុយផឹកកាហ្វេជាមួយគ្នា ទើបបានប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនជនសង្ស័យទី១ និងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។

តាមចំលើយរបស់ជនសង្ស័យទី១ បាននិយាយថា៖ គាត់មិនបានលួចម៉ូតូរបស់ជនរងគ្រោះនោះទេ គឺជនសង្ស័យទី៣ ជាអ្នកយកម៉ូតូនោះ មកឲ្យគាត់ជួយលក់ ហើយម៉ូតូមានកាតគ្រីត្រឹមត្រូវ ម៉្យាងទៀត គាត់មិនដឹងថា ម៉ូតូនោះជាម៉ូតូរបស់បងប្អូនជីដូនមួយរបស់គាត់ទេ៕

មតិយោបល់