កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧នឹង១៥នាទី នៅចំណុចភូមិ ពន់ចាន ឃុំ ព្រែកស្លែង ស្រុក កណ្ដាលស្ទឹង ខេត្ត កណ្ដាល។
ជនរងគ្រោះ ០២នាក់៖
១.ឈ្មោះ ហេង វាសនា ភេទស្រី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ គ្រូពេទ្យ។
២.ឈ្មោះ ហង់ កែវកណ្ណិកា ភេទស្រី អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ មុខរបរ គ្រូពេទ្យ។
ជនសង្ស័យ ០១ នាក់៖
១.ឈ្មោះ ពៅ សុភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិថ្នល់ទស្សិណ ឃុំ ក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ មុខរបរ មិនពិតប្រាក (ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1M 8239
-ប័ណ្ណព័ត៌មានគណនី ធនាគារ អេស៊ីលីដា ០៣ សន្លឹក
-កាត Wing ០៣ សន្លឹក
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០២ សន្លឹក
-ប័ណ្ណចាក់វ៉ាក់សាំង ០១ សន្លឹក
-កាត ATM ធនាគារអេស៊ីលីដា ០១ សន្លឹក
-កាត ATM ធនាគារ ABA ០១ សន្លឹក
-ប័ណ្ណសម្គាល់ទោចក្រយានយន្ត ០២ សន្លឹក
-វិក្កយបត្រ ០២ សន្លឹក
-បង្កាន់ដៃចុះបញ្ជាក់ការចុះឈ្មោះបោះឆ្នោត ០១ សន្លឹក
-កាបូបដៃ ពណ៌ក្រឡាការូ ប្រផេះលាយខៀវ(របស់ជនរងគ្រោះឈ្មោះ ហង់ កែវកណ្ណិកា)
សភាពនៃរឿងហេតុ៖
ជនសង្ស័យខាងលើបានធ្វើសកម្មភាពនៅក្នុងស្រុកកណ្ដាលស្ទឹង ០២លើក៖
-លើកទី១ នៅចំនុចភូមិស្វាយមីង ឃុំបារគូ វេលាម៉ោង ០៦នឹង៥១នាទី ជនសង្ស័យបានជិះម៉ូតូមួយគ្រឿងខាងលើចេញពីផ្ទះរបស់ខ្លួនមកម្តុំផ្សារកំពង់កន្ទួត រួចបានចូលពេទ្យឯកជនមួយកន្លែងយីហោ បន្ទប់ពិគ្រោះជម្ងឺ និង ព្យាបាល សាន សុវណ្ណ ពេលចូលទៅដល់ជនសង្ស័យបានអោយជនរងគ្រោះពិនិត្យជំងឺរបស់ខ្លួន ពេលពិនិត្យរួចជនរងគ្រោះបានប្រាប់ថា អូនឯងលើសឈាមហើយ ពេលនោះជនសង្ស័យបានប្រាប់ថា អត់អីទេក៏ចេញទៅបាត់ទៅ មួយសន្ទុះក្រោយមកជនសង្ស័យបានជិះម៉ូតូត្រឡប់មកផ្ទះជនរងគ្រោះម្តងទៀត ហើយបានធ្វើសកម្មភាពលួចយកកាបូបរបស់ជនរងគ្រោះរួចជិះម៉ូតូរបស់ត្រឡប់មកផ្ទះវិញ ពេលជិះម៉ូតូមកតាមផ្លូវដល់ចំនុចតាមខ្នងប្រឡាយស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ជនសង្ស័យបានឈប់ម៉ូតូឆែកមើលកាបូបលុយរបស់ជនរងគ្រោះពុំឃើញមានលុយ មានតែឯកសារខាងលើក៏បោះកាបូបនោះចោលក្នុងព្រៃបាត់ទៅ រួចជិះម៉ូតូទៅដេកនៅផ្ទះរបស់ខ្លួនស្ថិតនៅក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់ស ស្រុកបាទី ខេត្តតាកែវ ។
-លើកទី០២ នៅចំណុចភូមិឃុំកើតហេតុខាងលើ លុះដល់ម៉ោង ១៦នឹង០០នាទី ជនសង្ស័យបានជិះម៉ូតូចេញពីផ្ទះអ៊ុំរបស់ខ្លួនខាងលើដោយជិះមកតាមផ្លូវជាតិលេខ២ លុះចំនុចកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូចូលពេទ្យឯកជនមួយកន្លែងយីហោ បន្ទប់ពិគ្រោះ និង ថែទាំជំងីទូទៅ ហេង វាសនា ស្ថិតនៅភូមិឃុំកើតហេតុខាងលើ ពេលចូលទៅដល់ក្នុងពេទ្យជនសង្ស័យបានប្រាប់ជនរងគ្រោះថាខ្លួនចង់វាស់ឈាម ពេលនោះជនរងគ្រោះបានអោយ ជនសង្ស័យអង្គុយលើកៅអី រួចជនរងគ្រោះពិនិត្យឈាមអោយជនសង្ស័យចំនួនពីរដង ពេលពិនិត្យឈាមរួចជនសង្ស័យបានសួរជនរងគ្រោះរកទិញទឹកដោះគោកូនក្មេង និង ទិញ ចានដែកងូតទឹកកូនក្មេង ពេលជនរងគ្រោះឈោងយកចានដែកងូតទឹកកូនក្មេងនៅលើធ្នើរ ពេលនោះជនសង្ស័យបានស្ទុះទៅក្រៀកក និង យកដៃខ្ទប់មាត់ ច្របាច់ករជនរងគ្រោះ បោកផ្តួលទៅនឹងដី បំណងចង់លួចយកលុយ ទូរស័ព្ទ និង សម្ភារៈផ្សេងៗ តែជនរងគ្រោះប្រឹងរើបម្រាស់ ខាំដៃរបស់ជនសង្ស័យជាប់ពេលនោះជនសង្ស័យបានព្យាយាមរត់សំដៅទៅម៉ូតូដើម្បីជិះរត់គេចខ្លួនតែត្រូវបានជនរងគ្រោះ និង អ្នកជិតខាងបានជួយចាប់ជនសង្ស័យហើយរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែង ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្លែងបានទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕







មតិយោបល់