ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ចង.ក សម្លាប់ខ្លួន ក្រោយសុំម្ដាយ ដើរលេង និងទៅធ្វើការនៅភ្នំពេញ មិនបានរួចសរសេរបណ្ដាំលា «ញុមបំពេញតាមបំណងម៉ែហើយ»

ពោធិ៍សាត់ៈ កើតហេតុនៅថ្ងៃចន្ទ ១រោចខែអាសាឍ ឆ្នាំជូត ទោស័កព.ស២៥៦៤ ត្រូវនិងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ ហួន សារួន ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ័ម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ (ត្រូវជាម្តាយជនរងគ្រោះ)។

-ជនរងគ្រោះឈ្មោះ ហន សារុំ (ហៅ ណូ) ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស។
-ឪពុកឈ្មោះ កង ហឿន អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មានកូនចំនួន ៨នាក់ ស្រី ៤នាក់ ជនរងគ្រោះជាកូនទី៧ (មានទីលំនៅភូមិ ឃុំកើតហេតុ)។

សង្ខេបរឿងហេតុ៖ យោងតាមការបំភ្លឺរបស់ម្តាយជនរងគ្រោះបញ្ជាក់ថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ម៉ោងប្រហែល ៨និង០០នាទី ខ្លួនបានទៅមើលគោទុកឲ្យកូនស្រីជាជនរងគ្រោះនៅផ្ទះតែម្នាក់ឯងនៅដាំបាយ ហើយខ្លួនក៏បានទៅមើលគោនៅឯភ្នំហែផ្កា តែមិនឃើញកូនស្រីយកបាយទៅឲ្យទេ លុះដល់វេលាម៉ោងប្រហែល ២និង០០នាទី កូនប្រសារខ្លួនឈ្មោះ សុង អ៊ុនតាក់ បានទៅហៅខ្លួនថា ម៉ែ
មីណូ ចងកហើយ ហើយខ្លួនក៏ជិះម៉ូតូមកដល់ផ្ទះក៏ឃើញកូនស្រី ចង ក នៅនិងផ្លានផ្ទះ កម្ពស់ ២ម៉ែត្រ កន្លះ ចងនិង ខ្សែលីឡុងពណ៌ខៀវ ប្រវែង ១ម៉ែត្រ កន្លះ ស្លាប់នៅកន្លែងកើតហេតុ។
កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល ៤និង០០នាទី កូនស្រីខ្លួន ឈ្មោះ ណូ បានសុំឲ្យខ្លួនទៅខ្ចីម៉ូតូបងប្រុសវាឈ្មោះ ហន ចំរើន ហើយកូនប្រុស ២នាក់ ជិះទៅណាបាត់ហើយ ហើយកូនស្រីខ្លួនក៏បានទាញម៉ូតូអាចាស់ ម៉ាក Dream c125 ឆ្នាំ២០១៤ ជិះទៅបុណ្យនៅវត្តស្តៅហើយ
ទៅទាំងខឹង លុះដល់ម៉ោងប្រហែល ៧និង០០នាទី កូនស្រីខ្លួនសុំម៉ូតូ ជិះដើរទៅលេងខេត្ត ហើយខ្លួនមិនឲ្យទៅទេរួចប្រាប់ថា ឡានសព្វថ្ងៃបើកលឿនណាស់ប្រយ័ត្នបាក់ដៃជើងដូចឪពុកពិបាកណាស់ ហើយនៅ
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ កូនស្រីខ្លួនសុំទៅធ្វើការនៅភ្នំពេញខ្លួនមិនឲ្យទៅទេ។

លិខិតបណ្តាំចុងក្រោយបានសរសេរបញ្ជាក់ថា ញុមលាហើយសង្ឃឹមថាម៉ែ និងសប្បាយចិត្ត ញុមបំពេញតាមបំណងម៉ែហើយ កូនស្រលាញ់ម៉ែណាស់ ។

មូលហេតុ៖ ជនរងគ្រោះសុំម៉ូតូជិះ និងសុំទៅដើរលេង សុំទៅធ្វើការនៅភ្នំពេញ ម្តាយមិនឲ្យទៅ។

កម្លាំងចូលរួមពិនិត្យសាកសពរួមមាន៖
-កម្លាំងនគរបាលបច្ចេសទេសខេត្ត កម្លាំងព្រហ្មទណ្ឌខេត្ត សហការជាមួយពេទ្យខេត្ត និងកម្លាំង
អធិការនគរបាលស្រុកក្រគរ ប៉ុស្ដិ៍ត្នោតជុំ
-ក្រោយការពិនិត្យសាកសពរួចបានធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤៩នាទី ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់