ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ ជិះម៉ូតូ ZOOMERX ត្រូវរថយន្តអាជីវករបុក បណ្តាលឲ្យស្លាប់មួយរំពេច នៅលើដងផ្លូវ

ពោធិ៍សាត់: កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង៣៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងបុកម៉ូតូ នៅកំណាត់ផ្លូវជាតិលេខ៥៥ ចន្លោះគីឡូម៉ែត្រលេខ៨៨-៨៩ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយមួយគ្រឿងរថយន្តម៉ាក CAMRY ពណ៌ខៀវ ពាក់ផ្លាកលេខប៉ៃលិន 2A-0737 ធ្វើដំណើរពីកើតទៅលិច បើកបរដោយឈ្មោះ ឡង់ ចម្រើន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបលក់ដូរ រស់នៅភូមិរវៀង ឃុំសំរោង ស្រុកភ្នំក្រវាញ បានបុកម៉ូតូម៉ាក ZOOMERX ពាក់ផ្លាកលេខបាត់ដំបង 1AD2461 ធ្វើដំណើរពីលិចទៅកើតបើកបរដោយឈ្មោះ វង្ស សុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបយោធា (ស្លាប់នឹងកន្លែង) ស្នាក់នៅបន្ទាយ៥៥២ ខេត្តប៉ៃលិន ។ មូលហេតុជនរងគ្រោះបានមកលេងឪពុកដែលរស់នៅឃុំថ្មដា ស្រុកវាលវែង ។ ចំណែកជនបើករថយន្តបង្កនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកទៅអធិការដ្ឋាននគរបាលស្រុក រង។ចាំការដោះស្រាយ ។ ចំណែកសាកសពត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយឡែកករណីផ្សេងទៀត លទ្ធផលនៃកិច្ចប្រតិបត្តិការ០៤លើករបស់សមត្ថកិច្ចនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១០និង៣០នាទីព្រឹក វេទិកា០១លើកនៅចំណុចក្រសាំងព្នៅភូមិសំឡាញ ឃុំក្រពើពីរ ប្រជាពលរដ្ឋចូលរួម១៩នាក់ ស្រី០២នាក់ ចែកអត្តសញ្ញាណប័ណ្ណ០៦សន្លឹក ។ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ផ្នែកអត្តសញ្ញាណកម្មបានផ្តល់បទពិសោធដល់កម្លាំងក្របខណ្ឌថ្មី បង្ហាញពីរបៀបរបបធ្វើរបាយការណ៍ប្រចាំខែកម្លាំងសរុប១៧នាក់ប្រុស។រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ផ្នែកកិច្ចការប៉ុសិ៍នគរបាលរដ្ឋបាល បានផ្តល់បទពិសោធដល់កម្លាំងក្របខណ្ឌថ្មី បង្ហាញពីរបៀបរបបធ្វើរបាយការណ៍ប្រចាំខែកម្លាំងសរុប១៧នាក់ប្រុស។ វេលាម៉ោង២០និង០០នាទី កម្លាំងប៉ុស្តិ៍អូរសោម០២នាក់ និងកម្លាំងប្រជាការពារម្នាក់ចុះល្បាត០១លើកមិនមានសភាពការណ៍គួរកត់សម្គាល់ទេ៕

មតិយោបល់