ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសម្នាក់ ជិះម៉ូតូបុករថយន្តកំពុងឈប់ចត បណ្តាលឲ្យស្លាប់មួយរំពេច

សៀមរាប: នៅថ្ងៃអង្គារ ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូ ២៦១- ២៦២ រវាងរថយន្ត និង ម៉ូតូ បណ្តាលឲ្យស្លាប់បុរសម្នាក់ ស្ថិតនៅក្នុងភូមិគោករមាស ឃុំកំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ។

មានម៉ូតូម៉ាក hongda dream C125 ផលិតឆ្នាំ២០១៧ ពាក់ផ្លាកលេខ ប មានជ័យ 1O-6559 ពណ៌ខ្មៅ អ្នកបើកបរឈ្មោះ ធឿន ប៊ុនធា ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិអន្លង់សំណរ
ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ទិសដៅពីកើត ទៅលិច ។ បានបុករថយន្តម៉ាក hyundai ឆ្នាំផលិត១៩៩៦ ពាក់ផ្លាកលេខភ្នំពេញ 3C- 5787 រ៉ឺម៉កសណ្តោងពាក់ផ្លាកលេខភ្នពេញ 4A- 2436 ប្រភេទក្បាលសណ្តោងចំបញ្ឆិតពីក្រោយខាងធ្វេង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចខាងលើរថយន្ត ខូចបែកពីដាងកង់ខាងក្រោយ រ៉ឺម៉កខាងស្ដាំ បានឈប់ចតក្បែរជាយផ្លូវ ។ ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់ រថយន្ត១គ្រឿងស្រាល ក្រោយពីបុកអ្នកបើកបររថយន្តបានគេចខ្លួនបាត់ ។

មូលហេតុ៖ រថយន្តឈប់ចតក្បែរផ្លូវ និងម៉ូតូបើកបរក្នុងល្បឿនលឿន ។

ក្រោយពេលកើតហេតុមន្ត្រីជំនាញបានចុះពិនិត្យវាស់វែង ប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី វត្ថុតាងពាក់ព័ន្ធយកទៅរក្សាទុកនៅអង្គភាព ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់