តារាចម្រៀង Chris Brown ត្រូវបានគេសង្ស័យថា កំពុងងាកមកដើរផ្លូវក្រោយវិញ ដោយសុំស្នេហ៍ពី អតីតមិត្តស្រី Rihanna បន្ទាប់ពីបែកបាក់ស្នេហាជាមួយនឹង មិត្តស្រីជនជាតិវៀតណាម Karrueche Tran កាលពីខែមុននេះ ។
ប្រភពព័ត៌មាន ibtimes បានចុះផ្សយាថា តារាចម្រៀងរូបនេះ បានផ្ញើរសារ ទៅកាន់អតីតមិត្តស្រី ដើម្បីលួងលោមសុំគ្នាត្រូវរ៉ូវវិញ ។
ដោយឡែកប្រភពព័ត៌មាន ជិតស្និទ្ធ របស់ Rihanna បានឲ្យដឹងថា តារាចម្រៀង Chris Brown បានព្យាយាមត្រឡប់ក្រោយវិញ តាមរយៈការផ្ញើសារដ៏ផ្អែមល្អែម ដែលជាក់ណាស់ តារាដែលរួចចេញពីគុករូបនេះ កំពុងតែព្យាយាមអង្វរក Rihanna ។
តែទោះជាយ៉ាងណាមិនទាន់មានប្រភពព័ត៌មាន ជាក់លាក់នៅឡើយនោះទេ ដែលចេញពីបបូរមាត់ តារាចម្រៀងទាំងពីរ ។
ទាក់ទិនព័ត៌មាននេះដែរ ឪពុករបស់ Rihanna លោក Ronald Fenty មិនបានបដិសេធនោះទេ បើសិនជាកូនស្រីរបស់គាត់ ព្រមទទួលលោក Chris Brown វិញនោះ ។
បញ្ជាក់ផងដែរថា Rihanna នៅពេលនេះ កំពុងរវល់ដៃ ជាមួយនឹងអាលប៊ុមខ្លួន “R8.” ហើយនាងក៏កំពុងចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុន Puma ផងដែរ៕
មតិយោបល់