ព័ត៌មានជាតិ

កូនបង្កើត ខឹងសុំលុយមិនបាន ចាប់ឪពុកបម្រុងអារ.កសម្លាប់ តែត្រូវប៉ូលិសចុះអន្តរាគមន៍បង្រ្កាបទាន់

ក្រចេះ: ជនសង្ស័យម្នាក់ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលតែងតែបង្កហិង្សា ក្នុងគ្រួសារជាញឹកញាប់ ត្រូវបាននគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីប្រើកាំបិត បម្រុងចាប់ឪពុកបង្កើតអារ.កសម្លាប់ កាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០។

ជនសង្ស័យឈ្មោះ លី រ៉ហ្វាត ហៅ (ត្រឡាច) អាយុ២៣ឆ្នាំ រស់នៅភូមិច្រាប ឃុំ២ធ្នូ ស្រុកស្នូល។

ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនសង្ស័យ បានសុំលុយឪពុកចំនួន១០ម៉ឺនរៀល តែឪពុកមិនឲ្យ ក៏កើតជាអំពើហិង្សា ដោយជនរូបនេះ ប្រដាប់ដោយកាំបិត ប៉ុនប៉ងអារ.កសម្លាប់ឪពុកខ្លួន តែត្រូវបានអ្នកជិតខាង ជួយចាប់ឃាត់ទាន់៕

មតិយោបល់