ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីលួចកាបូបបុគ្គលិកកាស៊ីណូ

ព្រះសីហនុ: កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី នៅផ្ទះជួលរបស់ជនរងគ្រោះឈ្មោះ រុន សំណាង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុក្គលិកកាស៊ីណូ ស្ថិតក្នុងក្រុមទី១១ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ចោរបានចូលក្នុងផ្ទះលួចយកកាបួបលុយអស់ចំនួន៧០០ដុល្លារ លុយខ្មែរ៤០០,០០០រៀល(សែសិបម៉ឺនរៀល), ទូរស័ព្ទចំនួន២គ្រឿង និងសម្ភារ:ផ្សេងៗមួយចំនួនទៀត ។

ក្រោយពីទទួលបានបណ្តឹង កម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់៖១-ឈ្មោះឆេង តារា ហៅអាប៉ាហ៊ី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលក្រុម១៤ ភូមិ១សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះចក់ ភាព ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់បន្ទប់ជួលក្រុម១៣ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ។
៣-ឈ្មោះ យិត ទី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពែង ឃុំដង្កោ ក្រុង-ខេត្តកែប ។

វត្ថុតាងចាប់យកបានរួមមាន៖ ទូរសព្ទ័ដៃចំនួន២គ្រឿង ( ម៉ាកសាំស៊ុង ពណ៌ស១គ្រឿង និងអាយហ្វូន ពណ៌ខ្មៅ១គ្រឿង ) ,ម្សៅក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀន១កញ្ចប់តូច និងប្រដាប់ជក់គ្រឿងញៀន១សំរាប់ ,កាត ATM មួយចំនួន ,កាបូបស្ពាយចំហៀង១,កាបូបដៃ២ ,កាក់ប្រាក់ចំនួន ៣៩កាក់ ។

ចំពោះករណីខាងលើនេះ ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់