បាត់ដំបងៈ កាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ ២០២០ វេលាម៉ោង ៩និង១០នាទីយប់ ស្ថិតនៅក្នុងចំណុចក្រុមទី៣ភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានករណីអគ្គិភ័យកើតឡើង ១លើកបណ្តាលឲ្យឆេះផ្ទះ១ខ្នង (ខូចខាតទាំងស្រុង) ទំហំ៥មx១០ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះ កែវ វិច្ចរ៉ា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។
ការខូចខាត៖
– ឆេះផ្ទះ ០១ខ្នង
-ឆេះម៉ូតូម៉ាកហុងដាឌ្រីមឆ្នាំ២០១៨ ១គ្រឿង
-ឆេះគោយន្តកន្ត្រៃ ១គ្រឿង
-ឆេះទូទឹកកក ១គ្រឿង
-ឆេះកន្ទល មុង ភួយ និងសម្ភារក្នុងផ្ទះមួយចំនួនទៀត ប៉ុន្តពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។
មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី។
ភ្លាមៗនោះបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន៕
មតិយោបល់