ភ្នំពេញៈ កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ មានជនសង្ស័យម្នាក់ ប៉ុនប៉ងធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋ ត្រូវបានកម្លាំងចុះល្បាតផ្សារដើមថ្កូវ ប្រទះឃើញឃាត់ខ្លួន ឆែកឆេររកឃើញវត្ថុតាងជាប់នឹងខ្លួន ស្ថិតក្នុងក្រុម២៧ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ រុន ទីយ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
ករណីខាងលើនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះល្បាតក្នុងភូមិសាស្ត្រ បានប្រទះឃើញជនសង្ស័យ បានហៅឲ្យឈប់ធ្វើការឆែកឆេរ រកឃើញដែកអក្សរ T នៅក្នុងហោប៉ៅ ទើបកម្លាំងចុះល្បាតធ្វើការឃាត់ខ្លួន នាំទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់