ផ្ទះ ព័ត៌មានជាតិ បុរស​ម្នាក់​ល...

បុរស​ម្នាក់​លើកដែក​ផ្សារ​ដំបូល​រោង​លក់ដូរ​ ប៉ះ​ជាមួយ​ខ្សែភ្លើង​ឆក់​​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ​

0

​បាត់ដំបង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ខណ:​កំពុង​ផ្សារ​ដែក​សង់រោង​លក់ទំនិញ​លើកដែក​ប៉ះ​នឹង​ខ្សែភ្លើង​នៅ​ខាងលើ បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​តែម្តង ។​

​ករណីនេះ​កើតឡើង​👉​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង ៩​និង​១០​នាទី​ព្រឹក ស្ថិតនៅក្នុង​ចំណុច​ក្រុមទី​៧ ភូមិ​សាលា​បាឡាត់ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ជនរងគ្រោះ​មានឈ្មោះ វ៉ន មករា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​រំចេក​១ សង្កាត់​រតន: ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មុខរបរ ជាជាង​សំណង់​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ស៊ីឈ្នួល​សង់រោង​លក់ទំនិញ​ឲ្យ​ឈ្មោះ វី រ៉ា ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ក្រុមទី​១៤ ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ពេល​កំពុង​ផ្សារ​ដែក​នៅលើ​ដំបូល បាន​លើកដែក​ទៅ​ប៉ះ​នឹង​ខ្សែ​កា​ប្លិ៍​អគ្គិសនី ក៏​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ធ្លាក់​ចុះមក​ដី ហើយ​ក្រុម​ជាង​នាំគ្នា​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​ជនរងគ្រោះ​បាន​ស្លាប់​មុនពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ ៕

មតិយោបល់