ព័ត៌មានជាតិ

ស្ត្រីម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន មិនដឹងមូលហេតុ

ភ្នំពេញៈ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០១ និង០០នាទី មានករណីមនុស្សធ្វើអត្តឃាត ដោយចង.ក សម្លាប់ខ្លួន ត្រង់ចំណុចក្នុងបន្ទប់ជួលលេខD១៨២ ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ នួន យ៉ៃ ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ។ សព ត្រូវបានក្រុមគ្រួសារ​ ដឹកយកទៅធ្វើបុណ្យនៅខេត្តព្រៃវែង ។

តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋានថា សពពិតជាស្លាប់ដោយការចង.កសម្លាប់ខ្លួនប្រាកដមែន៕

មតិយោបល់