ព័ត៌មានជាតិ

ព្រះសង្ឃ១អង្គ ធ្វើអត្តឃាតចង.ក នៅវត្តចន្ទបុប្ផារាម ហៅវត្តថ្មី បង្កឲ្យមានការភ្ញាក់ផ្អើល

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៦និង៣០នាទីនាទីព្រឹក មានករណីព្រះសង្ឃ០១ព្រះអង្គសុគត ដោយចងក ។ ព្រះអង្គរងគ្រោះព្រះនាម នួន សុវណ្ណនឿន ព្រះជន្មាយុ ៦៦ព្រះវស្សា បួសនៅវត្តពុទ្ធមណ្ឌលវិបស្សធុរៈ មកគង់នៅបណ្តោះអាសន្នរយៈពេល០៧ថ្ងៃ នៅវត្តចន្ទបុប្ផារាម ហៅវត្តថ្មី ស្ថិតនៅភូមិតារាម ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងបានឲ្យដឹងថា ព្រះអង្គមានបញ្ហាផ្លូវចិត្ត និងមានរោគប្រចាំកាយ ហើយបានចងកដោយខ្សែនីឡុង ពណ៌ស ភ្ជាប់ទៅនឹងចំរឹងបង្អួច ក្នុងហោត្រៃយ៍ បន្ទប់លោកសឹងប្រចាំថ្ងៃ ហើយយោងតាមរបាយការណ៍ប៉ុស្តិ៍នគរបាលរដ្ឋបាលជីក្រែង និងការចុះពិនិត្យវិភាគទីកន្លែងកើតហេតុ សន្និដ្ឋានពីជំនាញ ពុំមានស្លាកស្នាមកត់សំគាល់ ដែលបង្កឡើងដោយករណីព្រហ្មទណ្ឌឡើយ ៕

មតិយោបល់