ភ្នំពេញៈ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទី នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីនារីបំរើសេវាកម្មកម្សាន្តសប្បាយម្នាក់ លួចទូរស័ព្ទដៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ។
ជនសង្ស័យឈ្មោះ ជា សំអាត ភេទស្រី អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។
ជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ គ្មាន។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង០០នាទី ជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ ២១ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ស្រះចក ប្តឹងជនសង្ស័យពីរនាក់ ភេទស្រី ពីបទលួចទូរស័ព្ទដៃ នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងជំនាញខណ្ឌប៉ុស្តិ៍បានសហការជាមួយជនរងគ្រោះបានធ្វើការស្រាវជ្រាវ លុះមកដល់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២ម៉ោង៣០នាទី ឃើញជនសង្ស័យនៅចំណុចផ្លូវ៩៤កែង១៣ ភូមិ១១ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះ នៅចំណុចក្នុងបន្ទប់លេខ១៨៩ ផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រាដកមែន។
ជនសង្ស័យបានសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ១ឆ្នាំ កាលពីឆ្នាំ២០១៨ ពីបទ៖ លួចទូរស័ព្ទដៃ ប៉ុន្តែពុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ។
ក្រោយឃាត់ខ្លួននារីសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់