ផ្ទះ ព័ត៌មានជាតិ នគរបាល​ស្រុក​...

នគរបាល​ស្រុក​កៀនស្វាយ ​ស្រាវជ្រាវ​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​បង្ក​ហិង្សា​ដោយ​ចេតនា​

0

​កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កៀន​ស្វាយបាន​ចុះ​ស្រាវជ្រាវ​ស្វែង​ចាប់ខ្លួន បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​បង្ក​ហិង្សា​ដោយ​ចេតនា ប្រ​ប្រឹ​ត្ត​នៅ​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​២២.៣០​នាទី ចំណុច ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ភោក ស្រី​ស្រស់ ភេទ​ស្រី អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កណ្តាល​លើឃ​យំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្តកណ្តាល​មុខរបរ កសិករ (​រងរបួស​ជាំ​ហើម​លើ​បបូ​មាត់ ពក​លើ​ថ្ងាស ០១​កន្លែង ពក​លើ​ក្បាល​០២​កន្លែង ស្នាម​ជាំ​ត្រង់​ស្មា​ខាងស្តាំ​ជាច្រើន​កន្លែង​)​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ កែ ឈឿន ហៅ​វ៉ា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​ជនជាតិខ្មែរ ទីលំនៅ​
​ភូមិ​ស្តៅ​កន្លែង​៣​ឃុំ​ដីឥដ្ឋ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​បុគ្គលិក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ (​កំពុង​រត់គេចខ្លួន​) ។​

​វត្ថុតាង​ចាប់យក​៖១-​កាំបិត​ចិតបន្លែ​០១ ផ្លែ​ដែក​ដង​ឈើ មាន​ប្រវែង​០.៣១​ម៉ែត្រ​។​
២-​ប្រដាប់​វៃ​មូស​០១ ពណ៌​ស បែក​ជា​បំនែក​តូចៗ ។​

​បច្ចុប្បន កម្លាំង​ជំនាញ​យុត្តិធម៌​កំពង់​សហការ ជាមួយ​កម្លាំង​ប៉ុស្តិ៍ ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​ដើម្បី​អនុវត្ត​នីតិវិធី ៕

មតិយោបល់