កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃពុធ ០៣រោចខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី០៨ខែកក្កដា ឆ្នាំ ២០២០មានករណីលួច(ម៉ូតូ)មួយករណី កើតហេតុវេលាម៉ោង ១១និង ២០នាទី នៅចំនុចមុខផ្ទះជនរងគ្រោះ ភូមិបឹងក្រោមឃុំ ខ្ពបអាទាវ ស្រុកលើកដែក ខេត្ត កណ្តាល។
ជនរងគ្រោះឈ្មោះ លី វី ភេទស្រីអាយុ ៤៣ឆ្នាំជនជាតិខ្មែរមានមុខរបរ កសិករទីលំនៅភូមិបឹងក្រោមឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្ដាល។ រីឯជនសង្ស័យឈ្មោះ មួង ប៊ុនតឿម ភេទប្រុស ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិ២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
វត្ថុតាងចាប់យក៖ ម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1U-2780។
សភាពរឿងហេតុ ថ្ងៃទី០៨.០៧.២០២០វេលាម៉ោង១១និង២០នាទីឈ្មោះ លី វី(ជនរងគ្រោះ)បានទុកម៉ូតូនៅជាប់និងជណ្ដើរផ្ទះ ដោយទុកកូនសោរនៅជាប់និងម៉ូតូ រួចឡើងទៅលើផ្ទះ។ បន្ទាប់មកក៏ដកទូរស័ព្ទមកចុចមើលរឿងលេង រួចក៏ប្រះខ្នងដេក ស្រាប់តែលឺសូរសំលេងដេរម៉ូតូឆេះរួចបើកចេញទៅបាត់ ជនរងគ្រោះបាននិយាយចោទកូនអាបងថា វាយកម៉ូតូទៅជិះដើរលេងទៀតហើយ ស្រាប់តែកូនរបស់ជនរងគ្រោះអាបងឆ្លើយ វានៅផ្ទះវាអត់បានទៅណាទេ។ គ្រាន់តែលឺកូននិយាយដូច្នេះក៏ភ្ញាក់ដឹងខ្លួន ដឹងថាម៉ូតូរបស់ខ្លួនត្រូវចោរលួចហើយ(ព្រោះបើមានអ្នកជិតខាងខ្ចីគេប្រាប់ហើយ)។ ក្រោយពីដឹងថាម៉ូតូចោរលួចក៏នាំគ្នាផ្អើលឆោរឡោដើរដេញតាមនិងប្ដឹងប៉ូលីសដើម្បីជួយស្ទាក់ចាប់ចោរនោះ។ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងផ្នែកជំនាញ និងកំលាំងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំក៏បានចេញពួនស្ទាក់ភ្លាមៗហើយក៏ស្ទាក់ចាប់បាន និងធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្ដង៕
មតិយោបល់