ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ឆក់ទ្រព្យសម្បត្តិមន្ត្រីពន្ធដារ និងនគរបាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ) ចំនួន ៣ករណី ចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមការិយាល័យចាត់ការតាមនីតិវិធី មាន ៖

ករណីទី១៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃពណ៌ខ្មៅ) នៅចំណុចមុខហាងកាហ្វេប៉ោយប៉ែត ផ្ទះលេខ១៨ ផ្លូវលេខ២៤២ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៦និង២០នាទី ។
ជនរងគ្រោះ ឈ្មោះ ជា ប៊ុនហេង ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ២១ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ មន្រ្តីនគរបាល

សម្ភារ:បាត់បង់៖
-កាបូបដៃ ពណ៌ ខ្មៅចំនួន ០១
-អាវុធខ្លីម៉ាកZORAKI ពណ៌ ខ្មៅ ចំនួន ០១ ដើម
-ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ខ្មៅ ស៊ីមកាតលេខ ០៩៨ ៥០៤ ៤០៥ ចំនួន ០១ គ្រឿង
-ប្រាក់ដុល្លារចំនួន ២,៥០០ដុល្លារអាមេរិក
-ប្រាក់រៀល ចំនួន ២,០០០,០០០រៀល
-បណ្ណ័បើកបររថយន្ត
– អត្តសញ្ញាណប័ណ្ណចំនួន ០១ សន្លឹក ។

ករណីទី២៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ខ្មៅ) នៅចំណុចមុខអគារពន្ធដា ផ្លូវលេខ២៤៥ ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទី ។
ជនរងគ្រោះឈ្មោះ បាន មួយហៀង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៥ ផ្លូវលេខ៣៧៦ សង្កាត់បឹងកេងកង៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ មុខរបរ មន្រ្តីពន្ធដារ

សម្ភារ:បាត់បង់៖
-អត្តសញ្ញាណប័ណ្ណមួយសន្លឹក
-ប័ណ្ណបើកបរមួយសន្លឹក
-កាតATM ចំនួន ០៣ សន្លឹក
-ប័ណ្ណបង់ពន្ធផ្ទះចំនួន ០៦សន្លឹក
-ប័ណ្ណសមាជិកគណបក្សប្រជាជនចំនួន ០១ សន្លឹក
-ប្រាក់រៀលចំនួន ម្ភៃម៉ឺនរៀល។

ករណីទី៣៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរស័ព្ទដៃម៉ាកអាយហ្វូនមិនបានសម្រេច) នៅចំណុចមុខផ្សារធីខេ ផ្លូវលេខ៣១៥ ក្រុម៣១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១១ និង១០នាទី

ជនសង្ស័យ
១-ឈ្មោះ ស៊ីថា ស៊ីណាវិបុល ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ១០អេស ផ្លូវលេខ៦៥ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
-ឃាត់ខ្លួនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោងប្រហែល១២ និង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២-ឈ្មោះ សូ ផានិត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលេខ៦៥ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង ៥និង៤០នាទី នៅចំណុចម្តុំមាត់ទន្លេ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកេវ រាជធានីភ្នំពេញ។
៣-ឈ្មោះ ចាន់ សុខឆេង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក
-ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
-ឃាត់ខ្លួនថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១២និង០០នាទី នៅចំណុចផ្លូវលេខ១០៣ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ

វត្ថុតាងចាប់យក៖
-ម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ស ស៊េរីឆ្នាំ ២០២០ លេខតួ លេខម៉ាស៊ីន ៨១៨៣៨០៥ គ្មានស្លាកលេខ ចំនួន ០១គ្រឿង

ភស្តុតាងចាប់យក៖
-អាវុធខ្លីម៉ាក ZORAKI ពណ៌ខ្មៅ បង់ចំនួន ១គ្មានគ្រាប់
-ប័ណ្ណសម្គាល់យានយន្ត១សន្លឹក
-អត្តសញ្ញាណប័ណ្ណចំនួន០១ សន្លឹក
-ឯកសារផ្សេងៗមួយចំនួន និងកាបូបដៃ ពណ៌ខ្មៅ ចំនួន ០១ ជារបស់ជនរងគ្រោះឈ្មោះ ជា ប៊ុនហេង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

មតិយោបល់