ព័ត៌មានជាតិ

សន្តិសុខ​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួច

សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា សន្តិសុខ​យាម​សាលា​២​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចុះ​ស្រាវជ្រាវ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​លួច​លុយ​របស់​សាលា ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ បុ​ន កាក់ ភេទ​ប្រុស អាយុ​39​ឆ្នាំ រស់នៅ ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ទី​២-​ឈ្មោះ ដន សីហា ហៅ​ទឹម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ពួកគេ​ទាំងពីរ​នាក់​ជា​បុគ្គលិក​បណ្ដែត​ធ្វើការ​យាម​និង​ថែ​សួន នៅ​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក បានធ្វើ​សកម្មភាព​គាស់​ច​ង្រឹ​ង​បង្អួច និង​ទូរ​ដែក​របស់​សាលា​លួច​យកលុយ នៅ​ចន្លោះ​ម៉ោង ២២​និង​០០​នាទី ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២០ ដល់​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ (​ម៉ោង​ដឹង​) ក្នុង​សាលា​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក ស្ថិតក្នុង​ទឹកដី ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៦​និង​៥០​នាទី​ព្រឹក ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២០ យើង​បានទទួល​សេចក្ដីរាយការណ៍​ពី លោកគ្រូ​ឈ្មោះ អាន លឹម​ខេង ជា​នាយក​សាលា​វិទ្យាល័យ​ចំណេះដឹង​ទូទៅ និង​បច្ចេកទេស​ពួក ថា​មាន​មនុស្ស​គាស់​ដែក​ច​ង្រឹ​ង​បង្អួច​ចូលក្នុង​បន្ទប់ធ្វើការ​ក្នុង​សាលា វាយ​បំបែក​ទូដែក​មិន​សម្រេច លួច​យកលុយ ប្រហែល ៣​លាន​រៀល កងដៃ​ប្លា​ទីន​សិស្ស​២​កង​, កងដៃ​ប្រាក់​៤​កង និង​កងដៃ​ក្រ​ឡៃ​ចំនួន ៧​កង ដែល​សម្ភារ​:​ទាំងនេះ​ទុក​នៅ​ថតតុ​ក្នុង​បន្ទប់ធ្វើការ ។​

​ក្រោយ​ទទួលបាន​សេចក្ដីរាយការណ៍​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ​នៅក្នុង​សាលា​វិទ្យាល័យ​ចំណេះដឹង​ទូទៅ​និង​បច្ចេកទេស​ពួក ឃើញថា ពិតជា​មាន​ករណី​គាស់​បង្អួច​ចូល​វៃ​បំបែក​ទូដែក​ក្នុង​បន្ទប់​សាលា​ទីចាត់ការ​ពិតមែន និង​បាន​បន្ត​នីតិវិធី​រាយការណ៍​សុំ​កិច្ចសហការ​ជាមួយ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ និង នាយការិយាល័យ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បន្ត​ការស្រាវជ្រាវ ឈានទៅ​កំណត់​មុខសញ្ញា​សង្ស័យ​ទៅលើ​សន្តិសុខ​ដែល​យាម​នៅក្នុង​សាលា និង​បាន​ហៅ​នាំខ្លួន​ពួកគេ​មក​ស្រង់​ចម្លើយ គឺ​ឈ្មោះ បុ​ន កាក់ និង ឈ្មោះ ដន សីហា ហៅ​ទឹម ។​

​ផ្អែក​តាម​ចម្លើយ​បឋម​របស់​ជនសង្ស័យ​ឈ្មោះ បុ​ន កាក់ បាន​សារភាពថា រូបគេ​បាន​ប្រព្រឹត្ត​សកម្មភាព​គាស់​ដែក​បង្អួច​បន្ទប់​លោក​នាយក​សាលា ចូល​លួច​ប្រាក់​នៅ​ថតតុ ជាមួយ​គូកន​ឈ្មោះ ដន សីហា ហៅ​ទឹម ដោយ​ប្រើ​ឧបករណ៍​គាស់​មាន​ចប និង ញញួរ ក្រោយ​យកលុយ​បាន​ពួកគេ​បាន​ចែក​លុយ​គ្នា​ម្នាក់​ពាក់កណ្ដាល (​ម្នា​ក់បាន ១​លាន​រៀល​) ត្រូវបាន​ភាគី​ប្រពន្ធ​ជនសង្ស័យ​ទាំងពីរ​នាក់ ម្នាក់ៗ​បាន​យកប្រាក់​ចំនួន ១​លាន​រៀល ប្រគល់​ឲ្យ​សមត្ថកិច្ច​យើង​គ្រប់គ្រង ដែល​ពួកគាត់​អះអាងថា​ជា​លុយ​របស់​ប្ដី​គាត់ ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ បុ​ន កាក់ ខាងលើ​យើង​ពិនិត្យឃើញ​មាន​ស្លាកស្នាម​កូដ​.​កន្ទួល​នៅលើ​ដងខ្លួន​និង​ក​.​ជើង ។​

​ករណីនេះ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​អនុវត្តតាម​នីតិវិធី ៕

មតិយោបល់