(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអះអាងថា រុស្ស៊ីបានបង្កើនចំនួនកងទ័ពរបស់ខ្លួនរហូតដល់ចំនួន ១៩០,០០០នាក់ នៅលើទឹកដីក្បែរ ព្រំដែនអ៊ុយក្រែន។
បើតាមសហរដ្ឋអាមេរិក កងទ័ពរុស្ស៊ីត្រូវបានបង្កើនក្នុងចំនួន ៩០,០០០នាក់បន្ថែមទៀត នៅក្បែរព្រំដែនអ៊ុយក្រែន ក្នុងរយៈពេលមិនដល់ ១ខែនោះឡើយ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានព្រមានជាថ្មីផងដែរថាប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្ត វាយប្រហារអ៊ុយក្រែនរួចទៅហើយ ហើយកំពុងបង្កើតលេស ដើម្បីបើកការវាយលុកក្នុងពេលប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្ដាហ៍ខាងមុខ។
រុស្ស៊ីបានអះអាងប្រាប់ពិភពលោកថា ខ្លួនបានដកកងទ័ពខ្លះ ចេញពីតំបន់ព្រំដែនរួចហើយ ក្រោយពីពួកគេបានបិទបញ្ចប់ការធ្វើសមយុទ្ធ។ ម៉ូស្គូបានរិះគន់បណ្តាសារព័ត៌មានលោកខាងលិច ថាបានផ្សព្វផ្សាយព័ត៌មាន បង្កការភ័យខា្លច និងមិនពិត ខណៈរុស្ស៊ីមិនមានផែនការវាយប្រហារ លើប្រទេសដទៃនោះទេ៕
ប្រភព៖ The Hill
មតិយោបល់