ភ្នំពេញៈ ករណីកម្មករធ្លាក់ពីលើអាគារជាន់ទី២០ បណ្តាលឲ្យស្លាប់កើតហេតុនៅមូលដ្ឋានសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង
នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៩និង១៥នាទី មានទីតាំងផ្ទះលេខ២០ ផ្លូវ៣២២ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។
ជនរងគ្រោះឈ្មោះ នី មីនុន ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ សព្វថ្ងៃស្នាក់ក្នុងការដ្ឋានខាងលើ មុខរបរកម្មករសំណង់មានទីលំនៅអចិន្រ្តៃយ៍
ភូមិប្រនាគ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ដំណើររឿងហេតុ៖ តាមការបំភ្លឺសាក្សីកន្លែងកើតហេតុ ១/ឈ្មោះ វី ស្រីពៅ ភេទស្រី អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ។ ២/ឈ្មោះ នុល ស្រីតូច ភេទស្រី អាយុ ១៦ឆ្នាំជនជាតិខ្មែរ។ ៣/ឈ្មោះ សុខ ជា ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឃិត អ៊ិត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរដែលជាកម្មករ
ធ្វើការជាមួយគ្នាបានឲ្យដឹងថា នៅវេលាម៉ោង ៧និង០០នាទីកម្មករសំណង់ទាំងអស់នៅលើការដ្ឋានសំណង់តាមជណ្តើរយន្ត
ឡើងទៅជាន់ទី ១៩ឈ្មោះ ឃិន អ៊ិតនិងជនរងគ្រោះក៏អស់ស៊ីម៉ង់ធ្វើការក៏ឡើងទៅជាន់ទី២០ ដើម្បីជិះជណ្តើរយន្តមកក្រោម
ជាន់ផ្ទាល់ដីពេលនោះឈ្មោះ ឃិត អ៊ិត ត្រូវបានជនរងគ្រោះរុញចូលក្នុងជណ្តើរយន្តចំណែកជនរងគ្រោះនៅក្រៅ
ជណ្តើររួចលើករនាំងជណ្តើរយន្តបិតក៏បណ្តាលឲ្យរអិលជើងធ្លាក់មកជាន់ក្រោមស្លាប់តែម្តង។
សន្និដ្ឋាន៖ តាមការពិនិត្យរបស់ការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងតាមការបញ្ជាក់របស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន
គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញថា ស្លាប់ដោយប៉ះទង្គិចក្បាលនិខ្លួនប្រាណធ្ងន់ធ្ងរ។
បច្ចុប្បន្នសពបានប្រគល់ឲ្យពូបង្កើតយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តកំពង់ធំ៕
មតិយោបល់