កណ្តាលៈ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈដែលអ្នកបើកបររថយន្តTacomaបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ដែលបណ្តាលឲ្យបុកជាមួយម៉ូតូយ៉ាងពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវខេត្ត៣៨០ ចំណុចភូមិព្រែកតាកូវ ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បង្កឡើងដោយរថយន្តម៉ាកToyota Tacomaពណ៌សំបកឪឡឹក ប្រភេទទេសចរណ៍ពាក់ស្លាកលេខ កណ្ដាល2A-1686 បើកបរដោយឈ្មោះ គ្រុយ ថារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(អ្នកបើកបរមានសភាពស្រវឹងស្រា)។ បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក Honda C125ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល1M-3661 បើកបរដោយឈ្មោះគុណ សុគា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) បើកបរនៅក្នុងទិសដៅពីត្បូងទៅជើង មានអ្នករួមដំណើរ១នាក់ ឈ្មោះ លី ម៉េងលីន ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិព្រែកអំពិល ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)។
ខូចខាតសម្ភារៈម៉ូតូមួយគ្រឿង(ខូចខាតធ្ងន់) រថយន្តខូចខាតស្រាល
ចំណែកអ្នកបើកបររថយន្តខាងលើត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនមកកាន់អធិការនគរបាលស្រុក ចំពោះសពត្រូវបានសមត្ថកិច្ចធ្វើការពិនិត្យ និងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកសម្ភារៈត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការនគរបាលស្រុក៕
មតិយោបល់