ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង១១និង៤៥នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យរងរបួសធ្ងន់បុរសម្នាក់ នៅលើផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥១-៥២ ត្រង់ចំណុចភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូម៉ាកហុងដា ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1Q.9157 បើកបរដោយឈ្មោះ សូរ នា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិដំណាក់ត្រាច ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរពីកើតទៅលិច ឆ្លងកាត់ផ្លូវ បានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា C125 ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1C.08545 បើកបរដោយឈ្មោះ ពេជ្រ ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិរោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់បានដឹកបញ្ជូនតាមរថយន្តសាមុយ ទៅព្យាបាលនៅមន្ទីរពេទ្យឯភ្នំពេញ ។

ក្រោយកើតហេតុ វត្ថុតាទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីបំពេញបែបបទបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់