ស្ទឹងត្រែង: កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៣និង២២នាទី កម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ដុះស្លែ០១កន្លែង (លេងបៀរ) ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានម្ចាស់ទីតាំងឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៨ឆ្នាំមុខរបរ មេផ្ទះ។
ក្នុងប្រតិបត្តិការខាងលើនេះ បានធ្វើការឃាត់ខ្លួនអ្នកលេងបៀរចំនួន០៤នាក់ ៖១-ឈ្មោះ ចាន់ ណារី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរមេផ្ទះ ២-ឈ្មោះ ណាន ហៀក ភេទស្រី អាយុ៣៣ឆ្នាំ ៣-ឈ្មោះ ឡុង សុគន្ធា ភេទស្រី អាយុ ៥៥ឆ្នាំ ៤-ឈ្មោះ ម៉ែន ស្រីនាង ភេទស្រី អាយុ៦០ឆ្នាំ ទាំង៤នាក់នេះ មានទីលំនៅភូមិរាជានុកូល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
វត្ថុតាងដែលត្រូវដកហូតរួមមាន៖ ១-បៀរចំនួន ២ ហ៊ូរ ២-កំរាលក្រាលលេងចំនួន០៤ផ្ទាំង ៣-លុយខ្មែរចំនួន១៧៩,០០០រៀល ។
បច្ចុប្បន្នក្រុមអ្នកលេង និងម្ចាស់លំនៅដ្ឋាន កំពុងសាកសួរបំភ្លឺ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់