នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៣ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយឯកឧត្តម ហ៊ុន ម៉ាណែត រួមមានថវិកា កាហ្វេ ទឹកក្រូច ជូនដល់ក្រុមការងារចាក់វ៉ាក់សាំងយោធភូមិភាគ ដែលបានចុះចាក់កន្លងមកនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ។

ក្នុងឱកាសនោះឯកឧត្តម បានរំលឹកដល់ក្រុមការងារឲ្យយកចិត្តទុកដាក់បំពេញភារកិច្ចឲ្យបានម៉ត់ចត់ គោរពវិន័យ គោរពស្រឡាញ់ប្រជាពលរដ្ឋ សហការណ៍ល្អជាមួយអាជ្ញាធរដែនដី និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣កុំ ៣ការពារដាច់ខាត។
ឯកឧត្តម បានបន្តថាក្រុមការងារនឹងបន្តឈរជើងនៅរាជធានីភ្នំពេញ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នា មុននឹងត្រលប់ចូលអង្គភាពវិញ៕





មតិយោបល់