ភ្នំពេញៈ ក្រោយពីបើកសវនាការ សាកសួរដេញដោល លើពាក្យបណ្តឹង សុំនៅក្រៅ ឃុំរបស់លោក អ៊ុំ សំអាន ពេញមួយព្រឹកមក លោកស្រីចៅ គឹម សត្ថាវី បានសម្រេចប្រកាសសាលដីកា សំណុំរឿងមួយនេះ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ខាងមុខនេះ។
សូមជម្រាបជូនថា នៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦នេះ លោក អ៊ុំ សំអាន ត្រូវបានមន្ត្រីពន្ធនាគារ ព្រៃស ដឹកតាម រថយន្តម៉ាកឡង់គ្រីសឺ មកតុលាកាកំពូល បានដើម្បីបើកសវនាការ ជម្រះក្តីលើបណ្តឹង សារទុក្ខរបស់លោក អ៊ុំ សំអាន ជាអ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ដែលសវនាការនេះ គឺផ្តោតសំខាន់ លើបណ្តឹង សុំនៅក្រៅឃុំបណ្តោះអាសន្ន របស់លោក អ៊ុំ សំអាន ក្រោយពីសភាស៊ើបសួរ នៃសាលាឧទរណ៍ ធ្លាប់បានបដិសេធ កាលពីពាក់កណ្តាល ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។
គួររំលឹកថា លោក អ៊ុំ សំអាន ត្រូវបានលោក តុប ឈុនហេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ក្រោមបទចោទប្រកាន់ ញុះញង់ឲ្យប្រព្រឹត្តិបទ ឧក្រិដ្ឋជាអាទិ៍ (បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សង្គម និងសន្តិសុខសង្គម) និងបទ ញុះញង់ឲ្យ មានការរើសអើង យោងតាម មាត្រ៤៩៥ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌកម្ពុជា៕
មតិយោបល់