ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តឆ្លងផ្លូវ បុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់បាក់ជើងរបួសធ្ងន់

ភ្នំពេញៈ នារីម្នាក់បើករថយន្តCRVឆ្លងផ្លូវបុកម៉ូតូ បណ្ដាលឲ្យបុរស ២នាក់ បាក់ជើងរបួសធ្ងន់ហើយគេចខ្លួនបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ចំណុចទល់មុខបុរីប៉េងហួតក្នុងក្រុម១ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

រថយន្តម៉ាក CRV ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2C-6478 បើកដោយនារីម្នាក់ឈ្មោះ វីរ៉ា ធីតាណែត អាយុ ២១ឆ្នាំ ។
ម៉ូតូម៉ាក ហុនដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 1N-1579 ជិះដោយឈ្មោះ សៀង វ៉ាន់នី ភេទប្រុស អាយុ ២១ឆ្នាំ រួមដំណើរដោយឈ្មោះ ហ័ន ចំរើន ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង ២រងរបួសបាក់ជើង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងថា នៅពេលកើតហេតុម៉ូតូខាងលើ បានជិះឌុបគ្នាពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ លុះជិះមកចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តមួយគ្រឿង ដែលបើកដោយនារីខាងលើ ពីត្បូងទៅជើងបត់ចូលបុរីប៉េងហួត តែមិនទាន់បត់ផុតផ្លូវជាតិលេខ៦ផង ក៏ទៅម៉ូតូបណ្តាលដួលរងរបួសធ្ងន់បាក់ជើងបុរស ២នាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត ចំណែកម៉ូតនិងរថយន្ត ត្រូវសមត្ថកិច្ចវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ៕

មតិយោបល់