ព័ត៌មានជាតិ

តៃកុងងោកមួយភាំង បណ្តាលឲ្យរថយន្តរេចង្កូតឡើងសួនផ្លូវ បុកបង្គោលភ្លើង

ភ្នំពេញ: នៅវេលាម៉ោង៣និង២៥នាទីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានករណីរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង រេចង្កូតឡើងសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកស៊ីម៉ងត៍មួយគ្រឿង ដែលបានចេញដំណើរមកពីខេត្តកំពត ដែលដឹកស៊ីម៉ងត៍ដាក់ឲ្យក្រុមហ៊ុនក្រឡុកស៊ីម៉ងត៍ជីបម៉ុងមួយកន្លែង នៅតាមបណ្តោយផ្លូវ ហាណូយ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែតៃកុងរថយន្តបានងងុយដេក ងោកមួយភាំង បណ្តាលឲ្យរថយ​ន្តរេចង្កូតឡើងសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងមួយដើម រងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុរួចក៏មានសមត្ថកិច្ចនៅក្នុងមូលដ្ឋាននោះ បានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យនិងធ្វើការវាស់វែង យករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយ ទៅតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់