ព្រៃវែងៈ កាលពីវេលាម៉ោង ១៣ និង៣៧នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៨ ស្ថិតក្នុងភូមិត្បូងវត្ត ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង មានករណីប្លន់ និងបាញ់សម្លាប់បុរសម្នាក់ យកម៉ូតូ០១គ្រឿង។
ជនរងគ្រោះឈ្មោះ ប៊ុត វណ្ណា អាយុ២៨ឆ្នាំ មុខរបរជាជ័រកៅស៊ូ ស្នាក់នៅភូមិវត្ត ឃុំត្រោះ ស្រុករមាហែក ខេត្តស្វាយរៀង។ ចំណែកម៉ូតូ ម៉ាកឌ្រីមសង់ ស៊េរី២០១៨ ពាក់ផ្លាកលេខ ព្រៃវែង 1M-5254។
ដំណើររឿង៖ ពីដំបូងទ្បើយ គេឃើញជនរងគ្រោះ ចេញពីលាងម៉ូតូ បំណងជិះត្រឡប់ទៅផ្ទះវិញ។ លុះបើកមកដល់ចំណុចកើតហេតុ ក៏លេចមុខក្រុមជនសង្ស័យ ដកកាំភ្លើងខ្លី បាញ់ប្រហារទៅលើជនរងគ្រោះ០១គ្រាប់ ត្រូវ ចំចង្កេះរងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកកំចាយមារ តែជាអកុសល ពេលទៅដល់ក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ហើយ។
ដោយទ្បែកនៅទីតាំងកើតហេតុ សមត្ថកិច្ចបានរកឃើញ វត្ថុតាងក្បាលគ្រាប់ចំនួន០១ នៅបៀមជាប់ជនរងគ្រោះ ប្រភេទក្បាលគ្រាប់រ៉ូឡូ ១៧X៧មីលីម៉ែត្រ។
ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ក្រុមជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់