ព័ត៌មានជាតិ

ទីតាំងជន់មាន់មួយកន្លែង ត្រូវកម្លាំងនគរបាលខេត្តព្រះវិហារ ចុះបង្ក្រាប រឹបអូសរថយន្តនិងម៉ូតូបានជាច្រើនគ្រឿង

ព្រះវិហារៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ២០ នាទី ដោយមានការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ និងមានការសម្របសម្រួលពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ត្រី កែវ ចំរើន ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំការិយាល័យជំនាញ ចុះធ្វើការបង្ក្រាបកន្លែងលួចបើកល្បែង ស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិសាស្ត្រភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ពេលចុះទៅដល់មុខសញ្ញា បានរត់គេចខ្លួន ហើយបានធ្វើការដកហូតសម្ភារ វត្ថុតាងរួមមាន: មាន់ ចំនួន០៦ក្បាល ឡាន ១០គ្រឿង ម៉ូតូ ១៣គ្រឿង និងសម្ភារបម្រើល្បែងមួយចំនួនទៀត ។

ករណីនេះសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងតាមនីតិវិធី និងរាយការណ៍ជូនព្រះរាជអាជ្ញាសុំការសម្រេច ៕

មតិយោបល់