ព័ត៌មានជាតិ

Update៖ វិបត្តិគ្រួសារឆក់យកជីវិត បុរសអ្នកទិញអេតចាយម្នាក់ ឲ្យស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង១០នាទី ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីចង.កសម្លាប់ខ្លួនលើដើមប្រេងខ្យល់បណ្តាលឲ្យស្លាប់ នៅចំណុចដីឡូដ៍គ្មានលេខ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ។

សពរងគ្រោះមានឈ្មោះ បូរ សុជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅបន្ទប់ជួយភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ការសន្និដ្ឋាន៖ តាមការពិនិត្យកោសល្យវិច័យរបស់កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និង លោកគ្រូពេទ្យ នង សុវណ្ណារ័ត្ន បញ្ជាក់ថា សពរងគ្រោះឈ្មោះ បូរ សុជាតិ គឺ(ស្លាប់ដោយធ្វើអត្តឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន) មិនពាក់ព័ន្ធករណីឃាតកម្មឡើយ ។

មូលហេតុ៖ តាមការបញ្ជាក់របស់ក្រុមគ្រួសារ(គាត់មានវិបត្តិក្នុងគ្រួសារ) ។

ក្រោយកើតហេតុសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តឬស្សីសាញ់ ៕

មតិយោបល់