ព័ត៌មានជាតិ

ខ្ទេចតែម្តង! រថយន្តRX300 មួយគ្រឿងបុកគ្នាជាមួយរុឺម៉កកង់បីកំពុងដឹកស្រារបៀរពេញទំហឹង

ភ្នំពេញ: ហេតុការណ៍មួយដែលបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកRX300 មួយគ្រឿងបុកគ្នាជាមួយរុឺម៉កកង់បីកំពុងដឹកស្រារបៀរពេញទំហឹង បណ្តាលឲ្យឡាប់ផ្ងារជើងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅក្នុងសង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាក Lexus Rx300 មួយគ្រឿងពាក់ស្លាក់លេខ ភ្នំពេញ 2AP-1148 ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំនុចកើតហេតុខាងលើ ស្រាប់តែមានរុឺម៉កកង់បីខ្លុបដឹកស្រាបៀរមួយគ្រឿងទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងដូចគ្នា ក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ដោយរថយន្តខាងលើបើកបរដោយបុរសម្នាក់បានរេចង្កូតទៅខាងឆ្វេងជ្រុលទៅបុករម៉កកង់បីខ្លុបដឹកស្រាបៀរចំពេញទំហឹង បណ្តាយឲ្យរថយន្តបង្កក្រឡាប់ផ្ងារជើងច្រងាង រីឯរុឺម៉កកង់បីរងគ្រោះវិញរងការខូតខាតយ៉ាងដំណំបែកខ្លុបចាក់ស្រាបៀរចោលពេញផ្លូវ ចំណែកឯម្ចាស់រម៉ងកង់បីរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនម្ចាស់រថយន្តបង្ក និងទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តបង្ក រួមទាំងរុឺម៉ក់កងបីទៅរក្សាទុកនៅការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធី៕

 

មតិយោបល់