UN: ប្រទេសរុស្ស៊ី និងចិន បានបដិសេធអំពីគោលបំណង របស់សមាជិកក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដើម្បីពង្រីកការអនុម័ត ដែលនឹងផុតសុពលភាព កាលពីសុក្រ សម្រាប់ជំនួយមនុស្សធម៌ ដែលត្រូវបញ្ជូនឆ្លងកាត់ព្រំដែនចំនួនពីរ គឺចេញពីប្រទេសតួកគី ចូលទៅក្នុងប្រទេសស៊ីរី សម្រាប់រយៈពេល ៦ ខែទៀត។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០។
ទាក់ទងនឹងការអនុម័តនេះ សមាជិកអង្គការសហប្រជាជាតិ បាននិយាយថា ជនស៊ីវិលស៊ីរីរាប់លាននាក់ នៅភាគពាយព្យប្រទេស ដែលកាន់កាប់ដោយពួកឧទ្ទាម ពឹងផ្អែកលើជំនួយមនុស្សធម៌ ដែលបានបញ្ជូនពីប្រទេសតួកគី ព្រោះវាពិតជាសំខាន់សម្រាប់អ្នកទាំងនោះ។
ដោយទ្បែកក្រៅពីការវេតូ គឺមានសមាជិកក្រុមប្រឹក្សាចំនួន ១៣ រូប ដែលនៅសេសសល់ បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងសម្រេចរបស់អាល្លឺម៉ង់ – ប៊ែលហ្សិក កាលពីថ្ងៃសុក្រផងដែរ។
សូមជំរាបថា ការអនុម័តរបស់ UN នេះ នឹងអនុញ្ញាតឱ្យស្ថាប័នចែកចាយជំនួយដល់ជនភៀសខ្លួនស៊ីរី ដែលមិនចាំបាច់ត្រូវការ ការអនុញ្ញាតពីក្រុងដាម៉ាសទ្បើយ៕
មតិយោបល់