កណ្តាលៈ កាលពីវេលាម៉ោង១០ និង៤០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មានករណីហិង្សាមួយ បង្កការភ្ញាក់ផ្អើល ដោយបុរសម្នាក់ បានដកកាំភ្លើងខ្លី វាយបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសបែកក្បាល។
ជនរងគ្រោះឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ/ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល រងរបួសបែកក្បាលហូរឈាម។ ចំណែកជនសង្ស័យឈ្មោះ ជា សង្ហា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ នៃកង រាជអាវុធហត្ថរាជធានីភ្នំពេញ មានទីលំនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ឃាត់ខ្លួន)។
វត្ថុតាងដកហូតបាន៖ មានអាវុធខ្លី ម៉ាកK54 ចំនួន០១ដើម លេខ55006467 បង់១,គ្រាប់ចំនួន៨គ្រាប់។
មូលហេតុ៖ ដោយសាររឿងភ្លើងចាំងចូលភ្នែក ធ្វើឲ្យមន្ត្រីអាវុហត្ថខណ្ឌដូនពេញខឹង ដកកាំភ្លើងខ្លីពីចង្កេះ វាយមន្ត្រីយោធា។
ក្រោយកើតហេតុ ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច បញ្ជូនមកអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្ដាល ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់