ព័ត៌មានជាតិ

ករណីខ្យលកន្ត្រាក់បណ្តាលឲ្យរបើកដំបូលផ្ទះប្រជាពលរដ្ឋមួយខ្នងផ្ទះ

ប៉ៃលិនៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលោម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ មានករណីភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្រ្តាក់នៅចំណុចអូរជ្រៅ ស្ថិតក្នុងភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន បណ្តាលអោយខូចខាតដំបូលផ្ទះប្រជាពលរដ្ឋ ផ្ទះចាំចម្ការ (ខូចខាតទាំងស្រុង) ចំនួនមួយខ្នងផ្ទះ ស្មើនឹងមួយគ្រួសារ។
ផ្ទះមានទំហំ ៥.៩ ម៉ែត្រ X ៥.៥ ម៉ែត្រ
ម្ចាស់ផ្ទះឈ្មោះ សៀង អ៊ិន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន មានសមាជិកក្នុងគ្រួសារ ចំនួន ០៦នាក់ ។

មតិយោបល់