ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

តាកែវ: កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ ស្ថិតលើផ្លូវលេខ១២៩ ចន្លោះគីឡូម៉ែត្រលេខ២២-២៣ ត្រង់ចំណុចភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ម៉ូតូមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើកម៉ូតូរត់គេចចេញពីកន្លែងកើតហេតុ (ម៉ូតូបើកពីលិចទៅកើត) កម្លាំងជំនាញកំពុងស្រាវជ្រាវរក បានបុកជាមួយម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1C-6008 អ្នកបើកបរឈ្មោះ ស្រ៊ាន ណេង ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កសិករ រស់នៅភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស រងរបួសធ្ងន់ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យតាកែវ(មិនពាក់មួកសុវត្ថិភាព)។

មូលហេតុ៖ បើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់។

ករណីនេះ កម្លាំងជំនាញបាននិងកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី រីឯវត្ថុតាងបានដកហូតមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក៕

មតិយោបល់