ព័ត៌មានជាតិ

២ករណីក្នុងពេលតែមួយដែល រថយន្តស្លាកលេខ ខ ម 2-3522 ឆ្លងផ្លូវបណ្តាលឲ្យម៉ូតូ ២គ្រឿង និងរថយន្ត ២គ្រឿងបុកប៉ះគ្នា

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យម៉ូតូ ២គ្រឿង និងរថយន្ត ៣គ្រឿង បុកជាបន្តបន្ទាប់រងការខូចខាតទាំងអស់បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១និង២០នាទីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ដែលទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ខាងលិចភ្លើងស្តុប ផ្លូវបំបែកវិមានឈ្នះ ឈ្នះ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថាគេបានឃើញរថយន្តបាឡែនមួយគ្រឿងពណ៌ ត្រីអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 08 .2-3522 បានបើកឆ្លងផ្លូវកាត់ទទឹងពីត្បូងឡើងទៅជើង ស្របពេលនោះមានម៉ូតូ២គ្រឿងដែលមួយស៊េរីឌ្រីមសង់ពណ៍ខ្មៅឆ្នាំ២០១៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1F-5128 និងមួយគ្រឿងទៀតប្រភេទម៉ូតូធំ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-8128 ដែលធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតមកដល់ចំណុចកើតហេតុវាក់អ័រស្រាប់តែជាប់ហ្រ្វាំងមិនជាប់បណ្តាលឲ្យម៉ូតូទាំង២គ្រឿងបុកចំពាក់កណ្តាលរថយន្តតែម្តង រហូតបានមួយសន្ទុះ ក្រោយមករថយន្តម៉ាក ព្រូស ពណ៌ស បើកបរដោយជនជាតិចិន ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9391 ដែលមានទិសដៅពីលិចទៅកើតដូចខាងម៉ូតូដែរដែលមកដល់ចំណុចកើតហេតុបានបន្ថយល្បឿនអែបឆ្វេងគោលបំណងគេចនៅហេតុការចរាចរណ៍ដែលកើតឡើងរវាងរថយន្តនិងម៉ូតូ តែចៃដន្យស្រាប់តែមានរថយន្តប្រភេទយីឌុបធន់ធំមកពីក្រោយពាក់ស្លាកលេខកំពង់ស្ពឺ 3A-1851 ជ្រុលមកបុករថយន្តព្រូសចំហៀងឆ្វេងខាងក្រោយ បណ្តាលឲ្យខូចខាតទាំងសងខាងទៀត ដោយហេតុការខាងលើ ២ករណីផ្សេងគ្នាដោយម្ខាងម៉ូតូ ២គ្រឿងនិងរថយន្ត១គ្រឿង ចំណែក១ទៀតរថយន្តនិងរថយន្ត។

បន្ទាប់ពីកើតហេតុមានវត្តមានសមត្ថកិច្ចជំនាញចរាចរណ៍ ដែលនៅគោលដៅក្បែរនោះ នគរបាលប៉ុស្តិ៍មូលដ្ឋាន បានចុះធ្វើការវាស់វែងយកអែបខាង និងសម្រួសចរាចរណ៍ការពារការកកស្ទះ និងឲ្យភាគីទាំងអស់ធ្វើការសម្របសម្រួលគ្នាបណ្តោះអាសន្ន បន្ទាប់ពីមានការសម្របសម្រួលគ្នាដោយមិនចង់មានការវែងឆ្ងាយទើបភាគីទាំង ២ករណីសម្រេចចិត្តបញ្ចប់រឿង នៅនិងកន្លែងតែម្តងដោយមិនចង់វែងឆ្ងាយ៕

មតិយោបល់