ព័ត៌មានជាតិ

ជិះម៉ូតូទ្បើងស្ពានបាឡេ មិនប្រយ័ត្នក៏រអិលដួល ត្រូវម៉ូតូ១គ្រឿងទៀតមកប៉ះ បណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់សន្លប់ស្ដូក

ភ្នំពេញៈ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានជិះម៉ូតូពេលមេឃរលឹមស្រិចៗ មិនប្រយ័ត្នក៏រអិលដួល ហើយត្រូវម៉ូតូមួយគ្រឿងទៀត ជិះមកប៉ះបណ្ដាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកលើស្ពានបាឡេ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៥ និង៤០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចលើស្ពានបាឡេ ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

បុរសខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ជិះម៉ូតូ១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ1HM-5797។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូពីទិសខាងកើតសំដៅមកលិច ឡើងស្ពានបាឡេ តែមិនទាន់ដល់កណ្តាលស្ពានផង ក៏រអិលម៉ូតូដួលបោកផ្ទប់នឹងស្ពាន។ ខណៈនោះ ក៏មានម៉ូតូមួយគ្រឿងទៀត បើកគេចមិនទាន់ បានប៉ះម៉ូតូជនរងគ្រោះបន្ថែមទៀត បណ្តាលរងរបួសធ្ងន់សន្លប់ស្តូក នៅលើស្ពានតែម្តង។

ក្រោយកើតហេតុក៏មានរថយន្តរបស់មន្ទីសម្រាកព្យាបាល និងសម្ភពពន្លឺ បានដឹកជនរងគ្រោះ ទៅសង្គ្រោះ ចំណែកម៉ូតូ ត្រូវសមត្ថកិច្ច យករក្សាទុកបណ្តោះអាសន្ន៕

មតិយោបល់