ភ្នំពេញៈ មន្ត្រីយោធាម្នាក់ពាក់ស័ក្តិ៤ បានដកកាំភ្លើងបាញ់មេឃ ៣គ្រាប់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ នៅក្នុងបន្ទប់ជួលលេខ C៥ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ នាម៉ោងជា៨យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០។
ជនសង្ស័យឈ្មោះ សោម ពិសិដ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ យោធាកងឯកភាព ទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ ឋានវរៈសេនីយ៍ត្រីយ៍ អត្តលេខ០១៦៨២៩ ប្រើប្រាស់អាវុធខ្លី ម៉ាក K៥៩លេខ៧២៦១។
ដំណើររឿង៖ នៅមុនកើតហេតុជនសង្ស័យ បានមកផឹកស៊ីជាមួយមិត្តភក្តិ នៅបន្ទប់ខាងលើមានគ្នាចំនួន ៤នាក់ ពេលកំពុងផឹកនោះ ជនសង្ស័យ បាននិយាយថា ខ្លួនមានអារម្មណ៍ពិបាកចិត្ត ប៉ុន្តែមិនបានបញ្ជាក់ថា មានរឿងអ្វីទ្បើយ។ លុះមួយសន្ទុះក្រោយមក ស្រាប់តែជនសង្ស័យ បានដកកាំភ្លើងបាញ់ចំនួន ៣គ្រាប់ មួយគ្រាប់បាញ់ក្នុងបន្ទប់ទឹក មួយគ្រាប់បាញ់ទ្វារបន្ទប់ និងមួយគ្រាប់ទៀត បាញ់ឡើងលើ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបាននគបាលឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ទៅតាមផ្លូវច្បាប់៕
មតិយោបល់